ព័ត៌មានជាតិ

(មានវីដេអូ) សាហាវមែន! បុកម៉ូតូអូសបែកផ្កាភ្លើងពេញដងផ្លូវមិនឈប់ ពលរដ្ឋដេញទាន់វាយស្ទើរក្ស័យ

ភ្នំពេញៈ បុរសម្នាក់ត្រូវប្រជាពលរដ្ឋជាច្រើននាក់ព្រួតវាយសន្លប់ស្តូក ខណៈដែលបើករថយន្តបុកម៉ូតូតាំងពីម្តុំវិមានឯករាជ្យ ហើយព្យាយាមបើករត់ មកដល់ជិតផ្សារដីហុយ កាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៦ នៅម្តុំវិមានឯករាជ្យស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយបុរសម្នាក់ បើករថយន្តកាម៉ារីបាឡែន ពាក់ស្លាកលេខភ្នំពេញ2Q-2910 ទៅបុកម៉ូតូមួយគ្រឿងម៉ាកFTR ដែលជិះដោយបុរស២នាក់ តែពុំមានរងរបួសនោះទេ គ្រាន់តែម៉ូតូគៀបជាប់ក្រោមរថយន្តតែប៉ុណ្ណោះហើយភ្លាមៗនោះ អ្នកបើករថយន្តមិនបានឈប់ទេ គឺព្យាយាមបើករថយន្តទាំងជាប់ម៉ូតូមកជាមួយ ដល់ជិតផ្សារថ្មីក៏របូតម៉ូតូចេញពីរថយន្ត ហើយនៅតែព្យាយាមបើករត់រហូតមកដល់ ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបគេដេញមកទាន់ ហើយភ្លាមនោះ អ្នកដេញទាន់និងប្រជាពលរដ្ឋ បាននាំគ្នា ចាប់វាយនិងទាត់ធាក់ បណ្តាលឲ្យសន្លប់ស្តូករងរបួសធ្ងន់ បន្ទាប់មកត្រូវបានសមត្ថកិច្ចដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។

បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានខាងចរាចរផ្លូវគោកយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់