មានពាក្យដែលគេនិយាយថា ពេលស្បែកពោះតឹង ស្បែកភ្នែកទន់ ប្រែន័យយ៉ាងងាយៗនោះគឺ បន្ទាប់ពីញ៉ាំបាយឆ្អែត យើងច្រើនតែងងុយគេង តើអ្នកដឹងឬទេថា វាមានមូលហេតុមកពីអ្វី?
ដោយសារតែបន្ទាប់ពីទទួលទានអាហារហើយថ្មីៗ ប្រព័ន្ធឈាម និងប្រព័ន្ធបញ្ជាការនៅក្នុងខួរក្បាលនឹងត្រូវប្រើប្រាស់នៅក្នុងកម្មវិធីរំលាយអាហារ រាងកាយនឹងប្រើប្រាស់ថាមពលភាគច្រើនទៅលើការរំលាយអាហារ ធ្វើឱ្យកម្មវិធីបញ្ជាការផ្នែកផ្សេងៗនៅក្នុងខួរក្បាលថយចុះ និងយឺត និងឈាមដែលហូរទៅចិញ្ចឹមខួរក្បាលក៏ថយចុះដែរ ទើបធ្វើឱ្យយើងមានអាម្មណ៍ទន់ល្វើយ និងងងុយគេងហ្នឹងឯង។ ការពិតទៅ ការបានគេងលក់មួយស្រឡេតក្នុងអំឡុងពេលថ្ងៃប្រមាណជា 15 – 30 នាទី នឹងហុចផលល្អដល់រាងកាយ ព្រោះនឹងធ្វើឱ្យខួរក្បាលបានសម្រាក និងត្រឡប់មកស្រស់ស្រាយជាថ្មីវិញបាន៕
មតិយោបល់