ព័ត៌មានជាតិ

រថយន្តស្លាកលេខនគរបាល បើកបរបុករ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ម្នាក់បានបាក់ជើងទាំងពីរ

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល 2.0989 បើកបរបុករ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ម្នាក់បាក់ជើងទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវ១ខ្សែ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុខាងលើ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខនគរបាល 2.0989 ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលកើតហេតុបើកបរមកដល់ត្រង់ចំណុចកើត ហេតុ ស្រាប់តែរថយន្តបុករ៉ឺម៉ក១គ្រឿងពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាលចំណែកម្នាក់រងរបួសបាក់ជើងទាំងសង ខាង ។ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កហេតុនោះ បានបើកចេញពីកន្លែងកើតហេតុ ហើយបានឈប់រថយន្តយន្តចុះរត់ គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅតែរថយន្ត ។ ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែ ងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មាន និងស្រាវជ្រាវរកម្ចាស់រថយន្តបង្កហេតុ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់