ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

កំពង់ចាម: កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរជ្រៃបានប្រើប្រាស់ជំនាញចុះបង្ក្រាបបទ
ល្មើសជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ កាល​ពី​វេលាម៉ោង៩និង០០នាទី ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។

ប្រភពឲ្យដឹងថា ជន​សង្ស័យ ឈ្មោះ សុន សី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពបន្តថា ក្រោយ​ប្រតិបត្តិការ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌ស ចំនួន០១កញ្ចប់តូច និងប្រាក់ញុះញង់ចំនួន៨ម៉ឺនរៀល។

បច្ចុប្បន្ន ជនសង្ស័យត្រូវ​ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី៕

មតិយោបល់