ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ ក្រោយរកឃើញថ្នាំញៀន

តាកែវ: នៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ នៅភូមិព្រៃត្រាច ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ង៉ែម រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន ៣កញ្ចប់តូច ម៉ូតូ១គ្រឿង ទូរស័ព្ទ ២គ្រឿង ដែកកេះ១ និងដបសម្រាប់ជក់ថ្នាំ១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់