ព័ត៌មានជាតិ

បុគ្គលិកស្រាបៀរកម្ពុជាម្នាក់ បើកម៉ូតូចេញពីផ្ទះមិត្តភក្ដិ មិនប្រយ័ត្នបុកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់

ភ្នំពេញ: នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ត្រង់ចំណុចលើផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ (ស្លាប់) ក្រោយពេលដែលបញ្ជូនទៅដល់គ្លីនិចសួគ៌ា។

១/ម៉ូតូម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1V-8459 បើកបរដោយឈ្មោះ ស្វាយ ចាន់ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកស្រាបៀរកម្ពុជា មានស្រុកកំណើតនៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្លាប់) នៅគ្លីនិចសួគ៌ា។

ដំណើររឿង៖ មុនពេលកើតហតុជនរងគ្រោះ បើកម៉ូតូចេញពីផ្ទះមិត្តភក្ដិក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុកនិងសួនច្បារទ្រូងផ្លូវតែម្ដង។

មូលហេតុ៖ មកពីភាគីម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ម៉ូតូខូចខាតស្រាល។

-ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត។
-បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋានគបាលខណ្ឌដង្កោ៕

មតិយោបល់