ព័ត៌មានជាតិ

ឆក់ខ្សែ.កបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋវាយស្វាគមន៍ រួចប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែ.ក ពីប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវបានសម្រច រួចជិះគេចខ្លួនតែត្រូវបានម្ចាស់ជិះដេញតាមក្រោយធ្វើឲ្យជនសង្ស័យជិះម៉ូតូទៅបុកអ្នកធ្វើដំណើរម្ខាងទៀតដួល​ត្រូវជនរងគ្រោះចាប់បានប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះសឿន ស៊ីណែង ហៅណែង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្នែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដាសង់ប៊ិចសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-3130។

ជនរងគ្រោះជាប្រពន្ធ ម្ចាស់ខ្សែក មានឈ្មោះយក ចន្ធូ ភេទស្រី អាយុ២៨ មុខរបរកម្មការិនី​ ស្នាក់ផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកប្តីមានឈ្មោះ ស្រី សុខខែម ភេទប្រុស អាយុ៣២ឆ្នាំ ជាឌុបជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់។

តាមសម្តីស្រ្តីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿង ប្តីគាត់ជាអ្នកឌុបចេញពីផ្ទះបំណងទៅលេងនៅម្តុំបាត់ទន្លេ បានធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យខាងលើជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក ពីរូបគាត់ពាក់ជាប់និងករបានសម្រេចរួចជិះម៉ូតូគេចខ្លួនស្រាប់តែរូបបានស្រែកថាចោរត្រូវបានប្តីរបស់គាត់ជិះម៉ូតូតាមពីក្រោយ មកដល់ចំណុចផ្លូវ២៦៥កែងនិងផ្លូវកម្ពុជាក្រោម ជនសង្ស័យភ្លាត់ស្នៀតក៏ជិះម៉ូតូបុកអ្នកធ្វើនៅតាមដងផ្លូវម្ខាងទៀត បណ្តាលឲ្យដួលខ្លួនឯងត្រូវបានជនរងគ្រោះជិះមកពីក្រោយចាប់បានស្វាគមន៍មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់