ព័ត៌មានជាតិ

គួរតែប្រយត្ន័! បុរសម្នាក់ ចូលកោសជប់ម៉ាស្សាយីហោ «ហេងហេង​» តែស៊យចេញមកវិញបាត់លុយជាង៤០ម៉ឺនរៀល

ភ្នំពេញៈ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានបុរសជាកម្មករសំណង់ម្នាក់ មិនសូវស្រួលខ្លួន បានបបួលមិត្តភក្តិឲ្យជូនទៅម៉ាស្សាកោសជប់ក្នុងហាង យីហោ «ហេងហេង​» នៅទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ លីម ឡុង តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ តែបែរជា ចេញមកវិញក៏ស្រាប់តែបាត់លុយដែលនៅក្នុងកាបូបជាង៤០ម៉ឺនរៀល កើតមានការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយពីមានការឈ្លោះប្រកែកគ្នារួចមក ក៏មានបុរសម្នាក់ដែលជាតំណាងខាងហាងម៉ាស្សា បានចេញមកដោះស្រាយដោយព្រមចេញសំណងចំនួន២០ម៉ឺនរៀលឲ្យទៅជនរងគ្រោះដើម្បីបញ្ចប់រឿង តែជនរងគ្រោះមិនព្រមនោះទេ ចង់លុយគ្រប់ចំនួនដែលបាត់ត្រលប់មកវិញ។ លុះសមត្ថកិច្ចចុះអន្តរាគមន៍ទើបខាងហាងម៉ាស្សាចេញសំណងចំនួន១០០ដុល្លារ ឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿង៕

មតិយោបល់