ព័ត៌មានជាតិ

មានវិបត្តិផ្លូវចិត្ត ចងកសម្លាប់ខ្លួនស្លាប់!

ពោធិ៍សាត់: បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត ដោះស្រាយមិនចេញបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងស្លាប់នៅជាប់នឹងធ្នឹមរោងជ្រូក ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរោងចិញ្ចឹមជ្រូកខាងលិចផ្ទះចម្ងាយ ៣ម៉ែត្រ ក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលធ្វើអត្តឃាតចងកសម្លាប់ខាងលើនេះ មានឈ្មោះ គឹម លាងម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ ដោយមានប្រពន្ធ៥នាក់ និងមានកូន៦នាក់ក្នុងនោះមានកូនប្រុស២នាក់ ស្រី៤នាក់ ។ ហើយបើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ គឺធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនដោយការលេបថ្នាំ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនបានសម្រេចនោះទេ ទើបតែពេលនេះទើបស្លាប់ដូចបំណង។

សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះរួចមក ឃើញថាសាកសពជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដ ដោយបានយកក្រមាទៅចងភ្ជាប់ជាមួយនឹងធ្នឹម ក្នុងរោងចិញ្ចឹមជ្រូក ។ ហើយបច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

អត្តឃាត

អត្តឃាត

អត្តឃាត

អត្តឃាត

មតិយោបល់