ព័ត៌មានជាតិ

​ជីដូនជាប់រវល់ពិនិត្យអ្នកជំងឺ ចៅរត់ទៅលេងទឹកលង់ស្លាប់ នៅក្រោយមណ្ឌលសុខភាពឃុំព្រែកតាសរ!

​ព្រៃវែងៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅប៉ុស្ដិ៍ព្រែកតាសរ ក្រោយមណ្ឌលសុខភាព ភូមិព្រែក ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ពៅ ភារម្យ ភេទប្រុស អាយុ​៣ឆ្នាំ មានឪពុក​ឈ្មោះ ប៉ុល ភារៈ អាយុ​២៦ឆ្នាំ រីឯម្ដយឈ្មោះ សាម ចន្ថា អាយុ ២៤ឆ្នាំ ២នាក់ប្ដីប្រពន្ធបានចេញទៅធ្វើការបាត់ ដោយផ្ញើកូននិងជីដូនដែលធ្វើការនៅមណ្ឌលសុខភាពឃុំព្រែកតាសរ។

មូលហេតុដោយសារយាយ​​ជាប់រវល់ពិនិត្យផ្ទៃពោះ​អ្នកជំងឺ​ ​ស្រាប់តែចៅ​រត់ចេញទៅខាងក្រោយមណ្ឌល ហើយបានទៅលេងទឹកទទ្លេបណ្តាលឲ្យលង់​ស្លាប់តែម្ដង៕

មតិយោបល់