ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពុន១ ខណ្ឌមានជ័យ ចុះត្រួតពិនិត្យជនជាតិនីហ្សេរីយ៉ា លួចស្នាក់នៅ និងធ្វើការខុសច្បាប់ ស្ថិតនៅផ្ទះលេខ២៥BT ផ្លូវលេខ៥៣BT សង្កាត់បឹងទំពុន១ ខណ្ឌមានជយ័ ជាលទ្ធផលពិនិត្យឃើញ៖
ជនជាតិនីហ្សេរីយ៉ា សរុបចំនួន០៣នាក់ប្រុស៖
១- LDGWU ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
២- ILUEMENANWA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
៣- UGBATA CHINEZIE COLLING ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជនទាំងនេះគ្មានលិខិតឆ្លងដែន និងគ្មានមុខរបរពិតប្រាកដ។ សំណើរសុំគោលការណ៍ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់