Post News Media ព័ត៌មានជាតិ រថយន្តកាមរី ព...

រថយន្តកាមរី ពន្លះម៉ូតូសង់របួសធ្ងន់២នាក់ប្តីប្រពន្ធនៅខណ្ឌមានជ័យ បើករត់ដល់ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរី ពាក់ស្លាកលេខ បាត់ដំបង 2A-6523 បានបុកម៉ូតូសង់ ដែលកំពុងជិះគ្នា២នាក់ប្តីប្រពន្ធ ត្រឡប់មកពីធ្វើការរោងចក្រនៅម្តុំកាណាឌីយ៉ា ត្រឡប់មកផ្ទះនៅម្តុំច្បារអំពៅ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗនោះ រថយន្តបង្ក មិនបានឈប់នោះទេ បានបន្តល្បឿនបើករត់គេចខ្លួនមកដល់ចំណុចផ្សារថ្នល់បត់ ក្នុងសង្កាត់សង្កោ ខណ្ឌដង្កោ ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់រថយន្តបាន ស្រាប់តែតៃកុងរថយន្តកើតមានការផ្ទុះសារាយជាមួយសមត្ថកិច្ច ទើបត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕