កូរ៉េខាងត្បូងៈ ទីក្រុងសេអ៊ូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ចេញផ្សាយដោយភ្នាក់ងារព័ត៍មានចិនស៊ិនហួរ បានឲ្យដឹងថា កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានប្រកាសផែនការ ដើម្បីផ្តល់នូវថវិកាចំនួន ២០ ពាន់ពាន់លានវ៉ុន ត្រូវនឹង ១៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិធានការជំរុញសារពើពន្ធ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ រួមទាំងផែនការថវិកា ១០ពាន់ពាន់លានវ៉ុនបន្ថែមទៀត។
ផែនការនេះ សម្រាប់គោលនយោបាយសេដ្ឋកិច្ច នៅឆមាសទីពីរនេះ ត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលដឹកនាំដោយប្រធានាធិបតីលោកស្រី Park Geun-hye ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច ខណៈដែលកំពុងបន្តរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន និងចំពេលដែលការធ្វើប្រជាមតិរបស់អង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប (EU)ផងដែរ។
រដ្ឋាភិបាលបានរំពឹងទុកថា កញ្ចប់ថវិកានឹងជួយសង្គ្រោះសារពើពន្ធនេះ គឺដើម្បីបង្កើនកំណើនសេដ្ឋកិច្ចពី ០,២៥ ទៅ ០,៣ ភាគរយនៅក្នុងឆ្នាំនេះ៕
មតិយោបល់