ព័ត៌មានជាតិ

អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​នៅ​សិង្ហ​បុរី ២​ពាន់​នាក់ រង​ផល​ប៉ះពាល់​ពី GOZ និង CryptoLocker malware

​អាជ្ញាធរ​សិង្ហ​បុរី បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​បាន ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមិថុនា ឆ្នាំ ២០១៤ នេះ​ថា មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ជាង ២.០០០​នាក់ នៅក្នុង​ប្រទេស បាន​រង​ផល​ប៉ះពាល់​ពី​មេរោគ Gameover Zeus(GOZ) និង CryptoLocker malware​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Channel News Asia បានឲ្យដឹងថា អាជ្ញាធរ​អាមេរិក សហការ​ជាមួយ​អាជ្ញ​ធរ​ក្នុងស្រុក រួម​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា SingCERT បាន​រកឃើញថា អ្នក​ចំនួន​អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ២.០០០​នាក់ បាន​រង​ផល​ប៉ះពាល់​ពី Malware​។​

Gameover Zeus(GOZ) និង CryptoLocker malware បាន​ធ្វើការ​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដូច​ជា​ព័ត៌មាន ឈ្មោះ ពាក្យ​សម្ងាត់ និង​ទិន្នន័យ​ធនាគារ​ជាដើម​។​
​កាលពី​ថ្ងៃ​ទី​០៣​ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ Sky News ធ្លាប់បាន​ចុះផ្សាយ​ថា Gameover Zeus(GOZ) បាន​ធ្វើ​ការអុកឡុក​ទៅ​លើ​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។​
​ក្រុមហ៊ុន SingCERT បាន​បញ្ជាក់​ឲ្យដឹងថា មេរោគ​ខាងលើនេះ បាន​វាយប្រហារ​ទៅលើ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 95, 98, Me, 2000, XP, Vista, 7, 8, Microsoft Server 2003, Server 2008, Server 2008 R2 និង Server 2012​។​
SingCERT ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការតំឡើង​កម្មវិធី​កម្ចាត់​មេរោគ និង​ធ្វើ​ការផ្លាស់ប្ដូរ​ឈ្មោះ និង​ពាក្យ​សម្ងាត់ ព្រមទាំង Back up ឯកសារ​មួយចំនួន​ទុកឲ្យ​បានល្អ​៕​
https://i1272.photobucket.com/albums/y389/domneng/singapore_zps183341fe.png

មតិយោបល់