ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ នំកន្ទក់ ទឹកក្រូច ភេសជ្ជៈ ទឹកក្រូច​ មានសភាពខុសប្រក្រតី នៅផ្សារស្រង់និងផ្សារស្លាបលែង!

កំពង់ស្ពឺៈ ​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារស្រង់ ដែលស្ថិតក្នុងស្រុកគងពិសី និង ផ្សារស្លាបលែង ដែលស្ថិតក្នុងស្រុកបសេដ្ឋ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ព្រមទាំងបានធ្វើតេស្តបឋមលើផលិតផលមួយចំនួនផងដែរ ។

ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖

– នំកន្ទក់ ២ កញ្ចប់ ចំនួន ០.៣ គីឡូក្រាម
– ទឹកក្រូច ៣ កំប៉ុង ចំនួន ០.៩៩ គីឡូក្រាម
– ភេសជ្ជៈ ១២ ដប ចំនួន ៤ គីឡូក្រាម
– ទឹកក្រូច ១ ដប ចំនួន ៣.៣ គីឡូក្រាម

សរុបចំនួន ៨.៥០ គីឡូក្រាម ។

ក្នុងនោះផងដែរ ក្រុមការងារក៏បានចុះតាមដានតម្លៃប្រេងឥន្ធនៈដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៏មួយចំនួនក្នុងខេត្ត បានចំនួន ១៨ ស្ថានីយ ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយគឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ ។
តែក្នុងនោះក៏មានស្ថានីយ៏មួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងដែរ ។
បន្ថែមពីនេះ ក្រុមការងារក៏បានធ្វើការពន្យល់ណែនាំដល់ម្ចាស់ស្ថានីយឲ្យចូលរួមសហការអនុវត្តតាម គោលការណ៍នៃសេចក្ដីប្រកាស ៕

មតិយោបល់