ព័ត៌មានជាតិ

​នគរបាលចុះ​ត្រួតពិនិត្យ​ទីតាំងផលិតសាប៊ូ​មួយកន្លែង សង្ស័យ​គ្មានច្បាប់អនុញ្ញាត នៅណ្ឌពោធិ៍សែនជ័យ!

​ភ្នំពេញៈ​ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការចុះឆែកឆេរពិនិត្យទីតាំងផលិតសាប៊ូមួយកន្លែងដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត។

​ប្រតិបត្តិ​ការណ៍​នេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃសៅរ៍១៤កើត​ ខែស្រាពណ៍ ​ឆ្នាំច ​សំរឹទ្ធ​ស័ក ព.ស២៥៦២​ ត្រូវនិងថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០១៨​ នៅត្រង់ចំណុចឃ្លាំងគ្មានលេខ​ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

​​ក្នុងប្រតិបត្តិការ​ខាងលើនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ​ ឡុង ស្រេង អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ស្រី ម៉ានី និង លោក ហ៊ី រត្តន៏ ក្រឡា​ បញ្ជី​។
​បច្ចុប្បន្នកម្លាំងចម្រុះកំពុងធ្វើការត្រួតពិនិត្យ​៕

មតិយោបល់