កោះកុងៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាបង្ករបួសស្នាម កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បង្កឡើងដោយឈ្មោះ រ៉ូន ឌុល ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ទីកន្លែងកើតហេតុ បានយកកាំបិតបុ័ងតោ កាប់ទៅលើ ជនរងគ្រោះឈ្មោះ ហ្វើត អ៊ូម៉ើត ភេទប្រុស អាយុ៤៦ឆ្នាំ ខ្មែរឥស្លាម មុខរបលក់ដូរ មានទីលំនៅ ទីកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល។
មូលហេតុ ដំបូងជនសង្ស័យបានយកអំបែងដបគប់ចោលនៅមុខផ្ទះ របស់ជនរងគ្រោះ រួចខ្លួនក៏បានស្តីបន្ទោសឲ្យ ក្រោយមក ជនសង្ស័យរូបនេះ ក៏ដើរទៅបាត់មួយសន្ទុះ ក៏ឃើញកាន់កាំបិតបុ័ងតោ សំដៅមករកជនរងគ្រោះ រួចកាប់មួយកាំបិតត្រង់ក្បាលតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់