ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បុកសួនច្បារចែកទ្រូងផ្លូវក្រឡាប់ផ្អើលទាំងព្រឹក!

ព្រះសីហនុ: រថយន្តកុងតឺន័រមួយគ្រឿង បើកបរលឿនជ្រុលបុកចូលសួនច្បារ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស២នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ចំណុចកែងរ៉ាក្រុងព្រះសីហនុ ក្បែរស្ថានីយ៍ប្រេងតេលា ក្នុងខេត្តព្រះសីហនុ។

ចំណែកអ្នករងរបួសទាំង២នាក់ខាងលើ ម្នាក់ជាព្រូរថយន្ត និងម្នាក់ទៀតជាអ្នកបើកបររថយន្តត្រូវបានគេបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់