ព័ត៌មានជាតិ

​ទាស់ពាក្យសម្តី ទាញពូថៅដេញកាប់បុរសម្នាក់និងសមត្ថកិច្ច ​ឈានដល់ការផ្ទុះអាវុធ ឃាត់ខ្លួនបានម្នាក់ នៅចំណុចក្រុមហ៊ុន​7NG​!

កណ្តាលៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី​ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់​​ និងបង្កគ្រោះថ្នាក់ចរាចរណ៍​បើករថយន្តបុករះ នៅ ចំណុចក្រុមហ៊ុន​ 7NG​ ភូមិ​ព្រៃ​ចាស់​ ឃុំវិហាសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​​។

ជនរងគ្រោះ​០១នាក់​ ឈ្មោះ​ នូ​ វណ្ណៈ​ ភេទ​ ប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​ឆ័ត្រ​យោង​ ៩១១​ មាន​ទីលំនៅភូមិ​ព្រៃនប់​ សង្កាត់ព្រៃនប់​ ខណ្ឌព្រៃ​នប់​ ក្រុង​ព្រះសីហនុ​
បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ 7NG (របួសមុត​ថ្ពាល់​ស្តាំ០១កន្លែង​ ខូចខាត​ម៉ូតូ០៣គ្រឿង)​ ជនសង្ស័យ​មានគ្នា​៧នាក់​ ឃាត់​ខ្លួនម្នាក់ឈ្មោះជាង​ ហេង​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ មានទីលំនៅភូមិថ្នល់បត់​ ឃុំបានកាម​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ(​ ឃាត់​ខ្លួន​)ដកហូតវត្ថុតាង​មាន
រថយន្ត​១គ្រឿងម៉ាក​ HINO ក្បាលរថយន្ត ពាក់ផ្លាកលេខ​ ព្រះសីហនុ​3A.6531 កន្ទុយសណ្តោងពាក់ផ្លាកលេខ​
ភ្នំពេញ​ 4A-4608 ពណ៌​ខៀវ​ ម៉ូតូ​ចំនួន​៣​​គ្រឿង​ ។

​មុនពេល​កើតហេតុ ​ក្រុម​ជនសង្ស័យ​បានបើករថយន្តមានផ្លាកលេខ​ខាងលើ​ ទៅផឹកស៊ីនៅហាងតែគុជ​ ក្នុងក្រុមហ៊ុន7NG ហើយពេលបំរុងបើករថយន្តចេញ​ ក៍មានទំនាស់ពាក្យសំដីជាមួយឈ្មោះ​ ធី​ បន្ទាប់មកក្រុមជនសង្ស័យ​បានយកពូថៅពីក្នុងរថយន្តរបស់​ខ្លួនដេញកាប់ឈ្មោះធី​ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌​ និងកម្លាំងឆ័ត្រយោងចុះល្បាត បានមកដល់ក៍បានឃើញនូវហេតុការណ៍​ កម្លាំងនគរបាលប៉ុស្តិ៍​ និងកម្លាំងឆ័ត្រយោង៩១១​បានចុះសួរនាំពីរឿងហេតុ ស្រាប់​តែ​ក្រុម​ជនសង្ស័យ​ប្រដាប់ដោយពូថៅ​ ដែកបំពង់ទីប​ គ្រប់​ដៃស្ទុះរត់មកកាប់ទៅលើកម្លាំងប៉ុស្តិ៍​ និងកម្លាំងឆ័ត្រយោង៩១១​បណ្តាល​ឲ្យ​ត្រូវជនរងគ្រោះឈ្មោះនូ​ វណ្ណៈ​ ចំថ្ពាល់ខាងស្តាំ​ មួយ​កន្លែង​ ត្រូវ​ដើមដៃស្តាំមួយកន្លែង​រងរបួស ហូរឈាមកម្លាំងយើងក៍ដកថយ​។

បន្ទាប់​មកក្រុមជនសង្ស័​យបាននាំគ្នាឡើងលើរថយន្ត​ បើកចេញ​ហើយបានធ្លាក់ជនសង្ស័យ​ម្នាក់ពីលើរថយន្ត​ និងបើកកិនម៉ូតូបណ្តាលឲ្យខូចខាត៣គ្រឿង​ ពេល​នោះកម្លាំងឆ័ត្រយោង៩១១​ បានបាញ់ទៅលើរថយន្តជនសង្ស័យ តែរថយន្តរបស់ជនសង្ស័យមិនបានឈប់នៅតែបើកបន្តទៅមុខទៀត​ ហើយលោកនាយប៉ុ​ស្តិ៍​វិហារសួគ៌​បានរាយការណ៍​ជូនលោកអធិការ​ជួយ​អន្តរាគមន៍​ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញអន្តរាគមន៍​ ដោយ​យករថយន្តសឺរ៉ែន​ ដាក់ពាំងផ្លូវចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់​ស្រាប់​តែ​រថយន្តជនសង្ស័យបានបើកបំបុក​រថយន្តសឺរ៉ែនរបស់សមត្ថកិច្ចបណ្តាលឲ្យខូចខាត​ពេល​កម្លាំង​បានផ្ទុះអាវុធបាញ់ឡើងលើចំនួន៣គ្រាប់។​

បន្ទាប់​មកកម្លាំងនគរបាលស្រុ​កខ្សាច់កណ្ដាល​ បានសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុកមុខកំពូល​ ដេញ​តាម​រថយន្ត​ជនសង្ស័យពីក្រោយពេល​ជនសង្ស័យ​បើករថយន្តដល់ចំណុចវត្តរកាកោង​ ក្រុម​ជនសង្ស័យ​បានរត់គេចខ្លួន​បន្សល់​ទុក​តែ​រថយន្ត​ បន្ទាប់​មកកម្លាំង​សមត្ថកិច្ច​នគរបាល​បានយករថយន្ត​នេះ​ មករក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ បន្តចាត់ការតាមនីតិវិធី​​៕

មតិយោបល់