កំពង់ធំៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង២២ នាទីព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តស្រាបៀរក្រុមហ៊ុនអង្គរ និងរថយន្តក្រុមហ៊ុនកម្ពុជា នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅត្រង់ចំណុចច្រមុះជ្រូក ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ករណីនេះ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ តៃកុងទ្បានស្រាបៀរអង្គរ (បាក់ជើង) ចំណែករថយន្តដឹកស្រាបៀរកម្ពុជា តៃកុងបានរត់គេចខ្លួនបាត់។
មូលហេតុ៖ បណ្ដាលមកពីរថយន្តក្រុមហ៊ុនអង្គរ គេចពីរថយន្តក្រុង ដែលបានឈប់ ក៏ទៅប៉ះនិងរថយន្តក្រុមហ៊ុនកម្ពុជា ក្នុងទិសដៅផ្ទុយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់