Post News Media ព័ត៌មានជាតិ រន្ធត់! បុរសម...

រន្ធត់! បុរសម្នាក់ជិះម៉ូតូលឿនដូចរន្ទះ ពន្លះបង្កាន់ដៃស្ពាន ស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពាន៧មករា ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបានបុកបង្កាន់ដៃស្ពាន ពេញទំហឹង រហូតបណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឌុក វារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិស្កុក ឃុំកុមាររាជ ស្រុកបាទី ខេត្តតាកែវ បានជិះម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GX-3893 ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយបង្កាន់ដៃស្ពានបណ្តាលឲ្យដួលបោកចំក្បាល ស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្ន ម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕