ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ត្រូវជនសង្ស័យឆក់ខ្សែក បានសម្រេច ហើយរត់គេចខ្លួន តែភ្លាមៗនោះប្តីរបស់ស្ត្រីរងគ្រោះបានឌុបប្រពន្ធនិងកូនជិះដេញតាមម៉ូតូជនសង្ស័យ រហូតម៉ូតូជនរងគ្រោះទៅប៉ះរថយន្តម៉ាកឡិចស៊ីស បណ្តាលឲ្យដួលរបួស៤នាក់ម្តាយនិងកូន នៅចំណុច ស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ ដោយសារតែខាងរថយន្តអាណិត ទើបមិនយកទោសពៃរ៍ និងមិនទារសំណងពីជនរងគ្រោះ ហើយបើករថយន្តចេញពីបាត់តែម្តង៕
មតិយោបល់