ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុក រថយន្ដមួយគ្រឿងបើកបរដោយប្តីប្រពន្ធ២នាក់ រួមដំណើរនិងកូនតូចម្នាក់ទៀតបត់ឆ្វេងដៃមិនស៊ីញ៉ូ ពេញទំហឹងបណ្តាលឲ្យរងតបួសដាក់ជើងម្ខាង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបែកជាបួនតាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាក់លេខ កណ្ដាល 1X-7842 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅ បុកជាមួយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពណ៌ស្លែ មានស្លាកលេខ ភ្នំពេញ 2H-5934 បើកបរដោយប្តីប្រពន្ធ២នាក់ រួមដំណើរនិងកូនតូចម្នាក់ បញ្រ្ចាស់ទិដៅគ្នាពីលិចទៅកើត បត់ឆ្វេងដៃមិនស៊ីញ៉ូពេញទំហេងបណ្ដាលឲ្យម្ចាស់ម៉ូតូបុកខ្ទប់នឹងរថយន្តរងរបួសបាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះគ្លីនីក ហុង ហាក់ ដឹកយកសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់