ព័ត៌មានជាតិ

រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះ

សៀមរាប: ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កើតហេតុនៅ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងរថយន្ត ដែលស្ថិតនៅភូមិពួក ស្រុកពួក ខេត្តសៀមរាប នៅក្បែរស្ថានីយថ្លឹងរថយន្ត ចម្ងាយ ២៥០មែត្រ បង្កឡើងទៅជា អគ្គិភ័យ ដោយរថយន្តម៉ាក TRAILER ពាក់ស្លាកលេខ ភ.ព 4A.8127 ពណ៌ខៀវសបើកពីកើតទៅលិចបានបុកជាមួយសត្វក្របីឆ្លងផ្លូវមួយក្បាលបណ្ដាលឲ្យរថយន្តរេចង្កូតទៅបុករថយន្តមួយទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេកំពង់ចាម 3B.0773 ពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរពីទិសខាងលិចទៅទិសខាងកើត ។

  • បណ្តាលឲ្យរងការខូចខាត៖
  • របួសមនុស្សចំនួន ០២ នាក់ ធ្ងន់មួយនាក់ ស្រាល ០១នាក់ បានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក ។
  • រថយន្តទាំង ០២ ខូចខាតនឹងបណ្ដាលឲ្យឆេះរថយន្តទាំងពីរ ។
  • រថយន្តពាក់ស្លាកលេខ ភ.ព4A.8127 ខូចខាតស្ទើរទាំងស្រុង ។

មូលហេតុ៖ បណ្តាលមកពីសត្វក្របីរត់ឆ្លងផ្លូវនិងការបើកបររថយន្តលឿនខ្វះការប្រុងប្រយ័ត្ន ។

  • បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកពួក ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត ។
  • រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តសៀមរាប ចំនួន ០១ រថយន្ត ប្រើប្រាស់ទឹកអស់ ចំនួន ១រថយន្ត៕

មតិយោបល់