Post News Media ព័ត៌មានជាតិ រថយន្តកាមរីហា...

រថយន្តកាមរីហាយប្រ៊ីត​ បុកម៉ូតូសង់ពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំក្រាលកៅស៊ូ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកសង់សេ១២៥ ស្លាកលេខ ភ្នំពេញ 1BQ-7438 បើកបរដោយ ឈ្មោះ ខុន សុឃីមគឺ ភេទស្រី អាយុ២២ឆ្នាំ នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ បើកបរក្នុងទិសដៅពី(កើតមកលិច) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្តម៉ាកកាមរីហាយប្រ៊ីត​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5095 ។ រីឯអ្នកបើកបរ(គេចខ្លួនបាត់)បើកបរក្នុងទិសដៅ(ពីកើតទៅលិច)ស្របទិសគ្នា។

មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដាសេ១២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ-7438 ជិះម្នាក់ឯង បើកបរក្នុងទិសដៅ (ពីកើតមកលិច) ពេលមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5095 បើកពីក្រោយ និង បើកបរក្នុងទិសដៅ(ពីកើតមកលិច) ស្របទិសគ្នា បានមកបុក និងម៉ូតូ រងគ្រោះខាងលើពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ ដែលពាក់ព័ន្ធ ក្នុងករណីខាងលើ យកមករក្សាទុក នៅអធិការរដ្ឋានជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕