ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យឥន្រ្ទទេវី ដែលធ្វើសកម្មភាពឆក់កាបូបយួរពីបុគ្គលិក ក្រុមហ៊ុនធានារ៉ាប់រង Manulife

ភ្នំពេញ: នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្រ្កាបជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរ) ឃាត់ខ្លួននៅចំណុចផ្លូវលេខ២៨១ កែងផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ផ្លូវលេខ២៨៩ ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២និង៣០នាទី ។

ករណីនេះ បង្កដោយជនសង្ស័យ ឈ្មោះ សុខ សាន ហៅ សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតយកមាន៖ កាបូបយួរដៃមួយពណ៌ប្រផេះ ក្នុងនោះមាន៖ ឯកសាររបស់ក្រុមហ៊ុន Manu life មួយចំនួន , ទូរសព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ក្រហម ប្រើស៊ីមពីរ ( 071 5570808 , 088 884808 ) , កូនកាបូបដៃ មួយពណ៌ប្រផេះ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) , ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1617 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។

ជនរងគ្រោះ ឈ្មោះ ម៉ែន ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនធានារ៉ាប់រង Manulife ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលំ ក្រុមទី១៥ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ែន ចាន់នី បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ចេញពីផ្ទះក្នុងគោលបំណងទៅធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រង Manulife នៅខាង លិចមន្ទីរពេទ្យកុមារជាតិ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខសាលាតិចណូ ផ្លូវលេខ២៨៩ ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមាន ជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1617 បានជិះមកពីខាងក្រោយខាងស្ដាំដៃរបស់ជនរងគ្រោះរួចធ្វើសកម្មភាពឆក់កាបូបយួរដៃ ដែលថ្ពួកនៅខាងមុខម៉ូតូរបស់ ជនរងគ្រោះ ពេលឆក់ បានសម្រេចហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះឈ្មោះ ម៉ែន ចាន់នី បានស្រែកថាចោរៗ ឲ្យអ្នកដំណើរជួយ ភ្លាមនោះក៏មានអ្នកដំណើរតាមផ្លូវក៏ជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ លុះពេលជនសង្ស័យជិះគេចខ្លួនមកដល់ចំណុចផ្លូវលេខ២៨១ កែងផ្លូវ លេខ៥១៦ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរូបនេះរួមនឹងវត្ថុតាង រួចបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចហើយនោះ សមត្ថកិច្ចបាន យកទឹកនោមជនសង្ស័យមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន ។

បច្ចុប្បន្ន កាបូបយួរដៃមួយពណ៌ប្រផេះ ក្នុងនោះមាន៖ ឯកសាររបស់ក្រុមហ៊ុន Manu life មួយចំនួន , ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ក្រហម ប្រើស៊ីម ពីរ ( 071 5570808 , 088 884808 ) , កូនកាបូបដៃមួយ ពណ៌ប្រផេះ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ ។ រីឯជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

មតិយោបល់