ព័ត៌មានជាតិ

រថយន្ត ៣គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស នៅក្រុងបាវិត

ស្វាយរៀង: កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8111 អ្នកបើកបរឈ្មោះ សំបូរ សីហា អាយុ ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្តកុងតឺន័រពីក្រោយ រួចជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រ ពាកស្លាកលេខ ភ្នំពេញ 2AX-4453 បើកបរដោយឈ្មោះ ម៉ៅ សីហា អាយុ ៣១ឆ្នាំ រត់តាក់ស៊ី ដឹកជនជាតិចិន ។

ក្រោយកើតហេតុសមត្ថកិច្ចសម្រួលឲ្យខាងរថយន្តបង្ក សងថ្លៃខូចខាតទៅរថយន្តហាយឡែនឌ័រ ដើម្បីបញ្ចប់រឿង បញ្ជាក់ករណីនេះ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល៕

មតិយោបល់