ព័ត៌មានជាតិ

Update៖ ជាងជួសជុសទូរសព្ទ័ដៃ នៅផ្សារ «ស្ទឹងមានជ័យចាស់»ម្នាក់ មានវិបត្តិស្នេហា ចង.កសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង ១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួលជាន់ទី ៣ មួយកន្លែង ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានករណីបុរសម្នាក់ បានធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ គី សុគុណ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាងជួសជុស ទូរសព្ទ័ដៃ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ មានស្រុកកំណើត ខេត្តបាត់ដំបង។

មូលហេតុ៖ មានវិបត្តិស្នេហា។

ដំណើររឿង៖ មិត្តភក្តិជនរងគ្រោះ ទាក់ទងទូរស័ព្ទមកជនរងគ្រោះ តែពុំលើកសោះ ទើបសម្រេចចិត្ត មកដល់បន្ទប់តែម្ដង តែមិនថាហៅ ឬគោះទ្វារយ៉ាងណា ក៏មិនមានអ្នកឆ្លើយតប ខណៈទ្វារចាក់ខ្ទាស់គន្លឹះខាងក្នុង។ ដោយមានការសង្ស័យ ក៏បានហៅអ្នកជិតខាងឲ្យមកជួយធាក់ទ្វារចូលទៅខាងក្នុងបន្ទប់ ក៏ផ្អើលឆោទ្បោទ្បើង ឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួន នៅចង្រឹងបង្អួចជាមួយខ្សែអង្រឹង ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ករណីនេះ ពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ធ្វើកំណត់ហេតុ ហើយប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់