ព័ត៌មានជាតិ

ក្រឡាប់រថយន្តកុងទឺន័រមួយគ្រឿង បណ្តាលឲ្យតៃកុងរថយន្តរបួស

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង មានរថយន្តកុងតឺន័រ ក្រឡាប់ខ្លួនឯង បណ្តាលឲ្យអ្នកបើកបររថយន្ត (របួសស្រាល) និងបាក់បង្គោលខ្សែភ្លើងអគ្គីសនី១ដើម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៣-៣៤។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកISUZU ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1552 ប្រភេទសណ្តោងទូកុងតឺន័រ បើកបរក្នុងទិសដៅពីត្បូងទៅជើង(ភ្នំពេញ -បាត់ដំបង ) ដោយឈ្មោះ អោម វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២៨៤ ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ក្រុងភ្នំពេញ លុះមកដល់កន្លែងកើតហេតុខាងលើក្រឡាប់ខ្លួនឯង លើកណ្តាលទ្រូងថ្នល់ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ច្រើន កម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍ កំពុងធ្វើការសម្រួលចរាចរណ៍ហើយស្ទូចនាំយកមធ្យោយបាយពាក់ពន្ធ័ទៅរក្សាទុកនៅអធិការដ្ឋានដើម្បីបន្តនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់