រុស្ស៊ីៈ កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់ក្រសួងការពារប្រទេសរុស្ស៊ី លោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយថា ពួកសកម្មប្រយុទ្ធមួយក្រុម ដែលត្រូវបានបណ្តុះបណ្តាល ពីសំណាក់ក្រុម Olive បានគ្រោងរៀបចំការជួយសង្គ្រោះជនរងគ្រោះ ដោយការវាយប្រហារអាវុធគីមីនៅខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
ដោយលោក Igor Konashenkov បានទៅដល់លំនៅដ្ឋាន ស្ថិតនៅភាគខាងត្បូងខេត្ត Idlib ជាទីតាំងដែលមានការវាយប្រហារអាវុធគីមី ដោយប្រើប្រាស់មីស៊ីលមានជាតិ chlorine។
ក្នុងនោះលោកបានកត់សម្គាល់ នៅអំទ្បុងពេលនោះថា ការបង្កហេតុដ៏ធំមួយ កំពុងត្រូវបានរៀបចំឡើង នៅស៊ីរី ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមី ដែលនឹងបង្កអស្ថិរភាពដល់សហគមន៍ និងការរំខាននៃដំណើរការសន្តិភាព ដែលកំពុងមានក្នុងប្រទេស។
លោកបានបន្ថែមថា «មានគម្រោងបាញ់រ៉ុក្កែតផ្ទុកសារធាតុគីមី នៅលើការតាំទីលំនៅ ក្នុងតំបន់ប្រជុំជន Kafr Zita ស្ថិតនៅចម្ងាយ ៦ គីឡូម៉ែត្រពីភាគខាងត្បូងភូមិ Habit ក្នុងរយៈពេលពីរថ្ងៃទៀត៕
មតិយោបល់