ព័ត៌មានជាតិ

ស្រវឹងសូមកុំបើកបរ! បុរសម្នាក់ ស្រវឹងជិះម៉ូតូធ្លាក់ប្រឡាយទឹក លង់ស្លាប់!…

​កំពង់ចាម: កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ស្រវឹងជិះម៉ូតូជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹក​បណ្តាលឲ្យស្លាប់ នៅលើផ្លូវក្រាលកៅស៊ូ ​ភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។​

ជនរងគ្រោះមានឈ្មោះ ផន ផុន ភេទប្រុស អាយ៣៦ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ ជិះម៉ូតូ​ម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ។ ​

ចំពោះករណីនេះ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់