អាហ្វហ្គានីស្ថានៈ មេដឹកនាំរបស់ក្រុម ISIS នៅអាហ្វហ្គានីស្ថានទី៤ ហើយ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ស្ថិតនៅភាគខាងកើតខេត្ត Nangarhar ចាប់តាំងពីការវាយឆ្មក់ បានកើតទ្បើងក្នុងប្រទេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
នាយកដ្ឋានសន្តិសុខជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា មេដឹកនាំ ISIS លោក Abu Saad Erhabi និងសមាជិករដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ Levant ចំនួន ១០នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការវាយឆ្មក់រួមគ្នាមួយ ជាមួយកងកម្លាំងចម្រុះ កាលពីយប់ថ្ងៃសៅរ៍។
ការវាយប្រហារនេះ បានធ្វើទ្បើងទៅលើភូមិមួយ ស្ថិតក្នុងស្រុក Khugyani ក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ដោយបានបំផ្លាញនូវអាវុធ គ្រាប់រំសេវ និងយុទ្ធភណ្ឌជាច្រើន៕
មតិយោបល់