ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង នៅតែបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ថ្វីបើមានការបញ្ឈប់ការសាកល្បងមីស៊ីលផ្លោង និងការសន្យារបស់មេដឹកនាំលោក គីម ជុងអ៊ុន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
កាសែតមួយ បានចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយក្រសួងការពារជាតិជប៉ុន បាននិយាយថា សកម្មភាពយោធារបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះទីក្រុងតូក្យូ។
ដោយការចុះផ្សាយនេះ បានបង្ហាញពីការព្រួយបារម្ភផ្នែកសន្តិសុខ ទាក់ទងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ រួមទាំងការរីកលូតលាស់កម្លាំងយោធារបស់ចិន ជុំវិញមហិច្ឆតាចង់បានដែនដី និងគោលបំណងរបស់រុស្ស៊ី ក្នុងការកសាងឥទ្ធិពលរបស់ខ្លួនឡើងវិញ បានលេចទ្បើងនូវរូបភាព ដែលបង្ហាញថា ជប៉ុនកំពុងហ៊ុមព័ទ្ធជុំវិញដោយសត្រូវ ដ៏មានសក្តានុពលនៅអាស៊ីបូព៌ា។
ការវាយតម្លៃសន្តិសុខចុងក្រោយបំផុត បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចលើកទី ៤របស់លោក Mike Pompeo ទៅកាន់រដ្ឋធានីព្យុងយ៉ាង ក្នុងសប្តាហ៍នេះ ដើម្បីជំរុញឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕
មតិយោបល់