ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៥៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ ( វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ) បង្កទ្បើងដោយជនសង្ស័យជាជនជាតិចិនម្នាក់ នៅចំណុចខាងជើងផ្សារកុងតឺន័រ ផ្លូវរដ្ឋសភា ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះ CUIHAILONG ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លង ដែនលេខEC-3077194 ស្នាក់នៅផ្ទះលេខ១៣BE0 ផ្លូវលេខ១០៧ កែង ផ្លូវលេខ១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានយកដុំថ្មគប់ទៅលើ រថយន្ត១គ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW-5454 របស់ឈ្មោះទុយ ជិ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៥M ផ្លូវលេខ៣៣៧ ភូមិទី១ សង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក បណ្តាលឲ្យបែកកញ្ចក់ក្រោយចំហៀងខាងស្តាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងបាន កាំបិតចុងស្រួចចំនួន០២ និង ដុំថ្ម០១ដុំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕
មតិយោបល់