ព័ត៌មានជាតិ

ផឹកស្រវឹងជិះម៉ូតូបញ្ច្រាស់ផ្លូវ ចូលផ្លូវរថយន្ត ត្រូវរថយន្តម៉ាក ត្រៃតុន ពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ បុកស្លាប់មួយរំពេច

ព្រះវិហារ: កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូជិះដោយយុវជនម្នាក់ ចូលផ្លូវរថយន្ត ត្រូវរថយន្តម៉ាកត្រៃតុនពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ បុកស្លាប់យ៉ាងអាណោចអាធ័ម លើកំណាត់ផ្លូវជាតិលេខ៩ពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង ។

ជនរងគ្រោះឈ្មោះ អាត ធី ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ អត់ស្លាកលេខបានជិះបញ្ច្រាស់ទិសចូលមកផ្លូវរថយន្តម៉ាក ត្រៃតុន ពាក់ស្លាកលេខ រដ្ឋ១៣ ២.១១១៤ បើកបរដោយឈ្មោះ ហង្ស សំអាត ភេទប្រុស អាយុ៣២ឆ្នាំ បុកស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់