ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន បុកបង្កោលភ្លើងជាយក្រុង រងរបួសធ្ងន់!

​កណ្តាល: កាលពីវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​​ម៉ូតូបុកបង្កោលភ្លើងជាយក្រុង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅចំណុចជាយក្រុងលើផ្លូវជាតិលេខ២ ភូមិព្រែកដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

​បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA MSX ពណ៌​ខ្មៅ ពាក់ស្លាកលេខ កណ្តល​1V-6498 ជិះដោយឈ្មោះ លីលៀងហៃ ភេទប្រុស អាយុ​១៨​ឆ្នាំ នៅភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជម្នះ)។

មូលហេតុមកពី ​បើកបរ​ម៉ូតូ​ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់