ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន វីរ:ប៊ុនថាំ ព្រលះ រថយន្តកាមរី ខ្ទេចមុខ

បន្ទាយមានជ័យៈ តាមរបាយការណ៍ របស់មូលដ្ឋានកងរាអាវុធ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុច ផ្លូវជាតិលេខ៥ខាងជើងស្ពានសែសិន ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តក្រុង ក្រុមហ៊ុន វីរ:ប៊ុនថាំអេចប្រេស ដឹកអ្នកដំណើរ ពាក់ស្លាក លេខភ្នំពេញ 3D 0128 ដែលបើកបរពីត្បូងទៅជើង អ្នកបើកបរ ឈ្មោះ លី ឈឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកញ្ចាញ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ទៅបុករថយន្តកាមរី សេរី1994 ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ 2i 2346 បើកបរពីជើងទៅត្បូង បញ្ចាស់ទិសគ្នា បើកបរដោយឈ្មោះម៉ោញ សុរិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានឲ្យដឹងទៀតថា រថយន្តខូចខាត ទាំងសងខាង តែមិនបណ្ដាលឲ្យមានរងរបួសដល់មនុស្សទេ។ ចំណែក រថយន្តទាំងពីរ ត្រូវបានកម្លាំង នគរបាលចរាចរណ៍ យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕

photo_2016-08-18_15-44-09 photo_2016-08-18_15-44-10 (2) photo_2016-08-18_15-44-10 photo_2016-08-18_15-44-11 photo_2016-08-18_15-44-12 photo_2016-08-18_15-44-13

មតិយោបល់