ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានក្រាមសថ្លាសង្ស័យគ្រឿងញៀចំនួន២កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលំភូមិបុរីកម្មករ សង្កាត់ទឹកថ្កា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះពេជ្យ តារា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានមានក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់ថង់តូច។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររហូតដល់ចំណុចផ្លូវលំក្នុងភូមិបុរីកម្មករបានឃើញជនសង្ស័យដើរ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅសួរនាំនិងពិនិត្យលើដងខ្លួនជនសង្ស័យឃើញក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់ថង់តូចដែលជនសង្ស័យដាក់ក្នុងហោប៉ៅខោខាងស្តាំហើយសមត្ថកិច្ចក៏បញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត។

ក្រោយពេលកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
មតិយោបល់