ព័ត៌មានជាតិ

​​ចាត់ទុកប្រពន្ធដូចបាវសាក់ វាយទាត់ធាក់ សឹងរាល់ថ្ងៃ ទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ទោះជាមានប្រពន្ធ កូនក្រមុំ កំលោះអស់ទៅហើយក្តី តែចរឹកមិនចាញ់ក្មេងពាល សាហាវជាងខ្លាទៅទៀត គ្មានទេសុភមង្គលក្នុងគ្រួសារ ថ្ងៃណាក៏ដូចថ្ងៃណា ប្រពន្ធ កូន ស្រី ភ្នែកនៅតែកញ្ចឹងក ដោយភ័យខ្លាចជាបាវសាក់ លោកប្តី លោកឪពុក លបវាយ ធ្វើបាប ទោះកន្លងមក សមត្ថកិច្ចធ្លាប់ហៅយកទៅអប់រំ ហើយក្តី នៅមិនរាងចាល រហូតមកដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បង្កហិង្សា ចាប់ប្រពន្ធបោកផ្ទប់ជញ្ជាំងដូចបោកកូនកង្កែប ចប់ច្របាច់កកូនស្រី សឹងក្ស័យជីវិត ចានទាំងរាវ សម្ភារ:ក្នុងផ្ទះ ចាប់បោកចោល ផ្អើលអស់ញាតិជិតខាង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទ្រាំងលែងបាន ប្តឹងប៉ូលិសចាប់ខ្លួន ដើម្បីអនុវត្តន៍ទៅតាមគោលការច្បាប់ ។

ជនបង្កជាប្តី ឈ្មោះ តាំង សួយហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅផ្ទះកើតហេតុ ។ ចំណែកជនរងគ្រោះ ឈ្មោះ សុខ វណ្ណេត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាប្រពន្ធ ចំណែកកូនស្រីម្នាក់ទៀត រងរបួសក ដោយសារឪពុកចិត្តមារ ចាប់ច្របាច់ ។

តាមជនរងគ្រោះបានឲ្យដឹងថា ហឹង្សាម្នុងគ្រួសារ ដោយលោកប្តី ផឹកស្រា ប្រើប្រាស់គ្រឿងញៀន តែងតែបង្កហឹង្សា វាយ ទាត់ធាក់ មកលើប្រពន្ធកូន ញឹកញាប់ពេកទៅហើយ សម្ភារ:ប្រើប្រាស់ ចាន ឆ្នាំង ឈ្នះអីនឹងទិញ កាលបើលោកប្តី ប្រមូលបោកចោល លួសថ្ងៃតិចណាស់ ក្រំចិត្ត ត្បិតបានប្តីមួយនឹងគេដែរ តែមិនសមប្រកបជាមេគ្រួសារ ជាឪពុកគេបែបនេះ សូម្បីប៉ូលិសហៅទៅអប់រំ កន្លងមកក៏មិនខ្លាច មិនរាងចាល លុះមកដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ចេញពីធ្វើការងាររោងចក្រ ថាមករកហូបបាយផ្ទះ តែផ្ទុយទៅវិញ គ្រាន់តែឈានជើងចូលដល់ ចាន និង ឆ្នាំងបាយ របស់របរ ត្រូវបានលោកប្តីចង្រៃ វាយ បោកចោល ខ្ទេចអស់ លុះដល់សួរនាំ ហេតុអីបានបោកចានឆ្នាំងចោល ? បែជា តម្លើងសរសៃ ក បញ្ចេញចរិតសត្វខ្លា បង្កហឹង្សា ចាប់ប្រពន្ធបោកផ្ទប់ជញ្ជំង កូនស្រីចូលទៅជួយ ចាប់ច្របាច់កកូន សឹងក្ស័យជីវិត រើបម្រាស់រួច រត់គេច ប្តឹងប៉ូលិសចាប់ខ្លួន នាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមគោលការច្បាប់ ។

ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕

មតិយោបល់