បាត់ដំបងៈ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនក្នុងខ្ទមកាលពីវេលាម៉ោង៤និង០៥នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអូរទឹកធ្លាក់ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
សាកសពត្រូវបានគេស្គាល់ឈ្មោះ វុធ ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែចម្ការរស់នៅ ភូមិ.ឃុំ កើតហេតុខាងលើ។
តាមការសាកសួរក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះបានបាត់ពីផ្ទះ៣ទៅ៤ថ្ងៃ មកហើយ។ ក្រោយពីការធ្វើកោសល្យវិច័យរបស់នគបាលជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ពិនិត្យចប់ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់