សៀមរាបៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសេចក្តីជូនដំណឹង និងជួយចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ដឹងអំពីភ្លើងសញ្ញាចរាចណ៍នេះផង!!!
** មាត្រា11
– ភ្លើងសញ្ញាបញ្ចេញ ពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់ ។
– ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ
– ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់ ។ ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ៕
មតិយោបល់