ព័ត៌មានជាតិ

ត្អួញប្រាប់ម្តាយថា ឈឺប្រដាប់ភេទ ម្ដាយក៏ទៅរកថ្នាំឲ្យលេប…ស្រាប់តែព្រឹកទ្បើង ឃើញកូនចង.កសម្លាប់ខ្លួន!

កណ្ដាលៈ កាលពីវេលាម៉ោងជាង ៥ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួលមួយ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

ជនរងគ្រោះឈ្មោះ វ៉ា ណារិន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះ បានមកប្រាប់ម្តាយថា ឈឺប្រដាប់ភេទ ពេលនោះម្តាយ បានយកថ្នាំមកឲ្យលេប ពេលលេបហើយរាងធូស្រាលបន្តិច ជនរងគ្រោះក៏ចូលបន្ទប់ដេក លុះដល់ម៉ោងប្រហែល៥ជាងព្រឹក បងថ្លៃស្រីក៏ហៅជនរងគ្រោះ តែមិនឮឆ្លើយពេលនោះ ក៏ចូលមើលក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ រួចបានជូនដំណឹងដល់សមត្ថកិច្ចតែម្តង។

ក្រោយពីបានទទួលព៌តមានភ្លាម កម្លាំងជំនាញ បានបង្កើតគណៈកម្មាការចម្រុះមួយ ដើម្បីធ្វើការពិនិត្យសាកសព ឃើញថាពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ទើបប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់