ថ្វីបើទម្រង់លេងក្រុម Barcelona មិនមានការធ្លាក់ចុះ នៅបន្តខ្លាំងដដែលក៍ដោយ តែក្រុមជើងឯកអេស្ប៉ាញ មួយនេះ នៅតែបន្តសម្លឹងឃើញកីឡាករល្អៗដដែល ដើម្បីមហិច្ចតាដណ្តើមពានរង្វាន់តំបន់អឺរ៉ុប។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Barcelona ដាក់គោលដៅទិញយកកីឡាករ ៣រូប នាទីផ្សារដោះដូរកីឡាករលើកទី២ នាខែមករាខាងមុខនេះ។ កីឡាករ៣រូបដែល Barcelona កំពុងសម្លឹងឃើញនោះ រួមមានដូចជាខ្សែបម្រើបារាំង Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ខ្សែបម្រើបារាំង Adrien Rabiot របស់ក្រុម Paris Saint Germain និងខ្សែបម្រើហូរឡង់ Frenkie De Jong របស់ក្រុម Ajax Amsterdam ។
តាមរយៈការចង់បានកីឡាករទាំង៣រូបនេះដែរ Barcelona ច្បាស់ជាចង់ដណ្តើមយក Champion League មកវិញជាក់ជាមិនខាន ក្រោយពី Real Madrid ក្តោបយកអស់រយៈពេល ៣ឆ្នាំជាប់គ្នាមកហើយ។ យ៉ាងណាវិញ មិនប្រាកដថា ក្រុមយក្សអេស្ប៉ាញមួយនេះ អាចទិញបានទាំង៣រូបឡើយទំនងជាភាគរយនៃការទិញអាចបាន១ ឬ២រូបប៉ុណ្ណោះ ខណៈទាំង៣រូបអាចពិបាកបន្តិចសម្រាប់ Barcelona ។
ដូច្នេះហើយ ក្រុម Barcelona ដាក់គោលដៅនាំយក Paul Pogba, Adrien Rabiot និង Frenkie De Jong ឲ្យបាននៅខែមករាខាងមុខនេះ ដែលជាទីផ្សារដោះដូរកីឡាករលើកទី២។
មតិយោបល់