ព័ត៌មានជាតិ

ឆ្លៀតឱកាសប្រពន្ធមិននៅ ទាញទ្វារបិទ ចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់បានប៉ុនប៉ងចងកធ្វើសម្លាប់ខ្លួននឹងខ្សែភ្លើង តែមិនបានសម្រេចត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតចំណុចភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ជៀប ភេទប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិខ្មែរ រស់នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯប្រពន្ធជនរងគ្រោះឈ្មោះ ម៉ៅ ផល អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ។ មានកូន២នាក់ ប្រុសទាំង២រស់នៅក្នុងបន្ទុក។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានជំងឺសរសៃប្រសាទជាប់ខ្លួន ហើយមួយរយ:កន្លងមក ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតចំនួន២ដងរួចមកហើយ។ ចំណែកលើកនេះ ជនរងគ្រោះក៏បានឆ្លៀតឱកាសដែលប្រពន្ធទៅធ្វើការបាត់ក៏បានបិទទ្វារ យកខ្សែភ្លើងចងកសម្លាប់ខ្លួន តែត្រូវកូនប្រុសឃើញទាន់ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយសង្គ្រោះទាន់ពេល។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមណ្ឌលសុខភាពជើងឯក តែដោយសាររបួសធ្ងន់ពេកក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់៕

ចងកសម្លាប់ខ្លួន

ចងកសម្លាប់ខ្លួន

ចងកសម្លាប់ខ្លួន

ចងកសម្លាប់ខ្លួន

មតិយោបល់