Post News Media ព័ត៌មានជាតិ រថយន្តកុងតឺន័...

រថយន្តកុងតឺន័រ ពន្លះជាមួយម៉ូតូវ៉េវ បណ្តាលឲ្យ យោធា​ អង្គភាពវរ:សេនាតូច៣១៤​ បញ្ជាការដ្ឋានការពារកោះឆ្នេរ​ ម្នាក់របួសធ្ងន់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រហរបួសធ្ងន់ បាក់ជើងម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ១២៥-១២៦​ ក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងថយន្តកុងតឺន័រ ម៉ាកហ៊ីណូ​ ស្លាកលេខ កំពង់ស្ពឺ 3A-1238 ពណ៌សឆ្នូតបៃតង​ បានបុកជាមួយ​ម៉ូតូម៉ាក​វេវ​អាល់ហ្វា​ ពណ៌ខ្មៅ​ ស្លាកលេខ​ព្រះសីហនុ 1E-2686 បើកបរដោយឈ្មោះ​ មាស​ ញើញ​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ មុខរបរយោធា​ អង្គភាពវរ:សេនាតូច៣១៤​ បញ្ជាការដ្ឋានការពារកោះឆ្នេរ​ មានទីលំនៅភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ រងរបួសធ្ងន់បាក់ជើងខាងស្តាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថជួយសង្រ្គោះយកទៅមន្ទីរពេទ្យ៕