ព័ត៌មានជាតិ

កម្លាំងនគរបាលព្រែកលាប ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចបូមប្រេង

ភ្នំពេញ: យោងតាមផេក អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកលាប បានធ្វើការល្បាតពួនស្ទាក់ពេលយប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស (ជនជាតិវៀតណាម០១នាក់) មានសារធាតុញៀន ពាក់ព័ន្ធករណី ប៉ុនប៉ងលួច (បូមប្រេង) នៅចំណុចមុខផ្ទះលេខ 258S ផ្លូវជាតិលេខ៦ ក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតរួមមាន៖ ១.ម៉ូតូសណ្តោងរ៉ឺម៉ក់ ចំនួន០១គ្រឿង(ស៊េរីចាស់) ។
២.កានជ័រ ចំណុះ៣០លីត្រ ចំនួន ០៥ ។
៣.ទុយោជ័រ ចំនួន ០២ ប្រវែង ៦ម៉ែត្រ ។
៤.កូនសោរ មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់