ព័ត៌មានជាតិ

ចាប់រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើប្រណីតជាច្រើនដុំ

ស្ទឹងត្រែង: រថយន្តសាំយ៉ុង១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4742 លួចដឹកជញ្ជួនឈើអារប្រភេទប្រណីត(ធ្នង់)ចំនួន ៥១ដុំ ស្មើនឹង ១,៣៩០ម៉ែត្រត្រីគុណ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទឹងត្រែងចាប់បាននៅចំណុចវាលព្រីង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

រថយន្តដែលកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទឹងត្រែងចាប់បានខាងលើ វត្ថុតាង(ឈើ) ត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់