ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ: នៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណ:បញ្ជាការឯកភាពក្រុង និងមានការសម្រប សម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្រី០១នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ សៅរ៍ វីត ស្ថិតនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ៖
១.ឈ្មោះ ថាន យ៉ាលឺយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិរប្រាកដ មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
២.ឈ្មោះ សៀម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិអូរឫស្សី១ ក្រុងក្រចេះ ។
៣.ឈ្មោះ ជា ថាន អាយុ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
៤.ឈ្មោះ លី សុធី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
៥.ឈ្មោះ អ៊ន ប្រាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
៦.ឈ្មោះ សៅរ៍ វីត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិធម្មតា ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ ។

ចាប់យកវត្ថុតាង និងសម្ភារ:រួមមាន៖
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ២៦កញ្ចប់ (ធំ០១កញ្ចប់ តូច២៥កញ្ចប់)
– បំពង់កែវកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-ទុយោចូកសម្រាប់ចូករំលែកគ្រឿងញៀនចំនួន០១
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

តាមចម្លើយយសារភាពរបស់ឈ្មោះ ថាន យ៉ាលឺយ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និង អធិការដ្ឋាននគរបាលស្រុកស្នួល បន្តឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ទៀត នៅចំណុចផ្ទះរបស់ឈ្មោះ ខៃ សុផោះ ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ៖
១.ឈ្មោះ គង់ ទី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល។
២.ឈ្មោះ ហ៊ុយ ណយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
៣.ឈ្មោះ សាន បារាំង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិតាអាំ ឃុំកោះ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៤.ឈ្មោះ ខៃ សុផោះ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ខេត្តស្វាយរៀង ។

ចាប់យកសម្ភារ: និងវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន១៨កញ្ចប់ (ធំ០១កញ្ចប់តូច១៧កញ្ចប់)
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់