ព័ត៌មានជាតិ

ថ្ងៃនេះ ទឹកទន្លេស្រកចុះ ទូទាំងប្រទេសកម្ពុជា

ភ្នំពេញ: បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៥ ខែកក្ដដានេះ បានស្រកចុះបន្តិចនៅគ្រប់ទីកន្លែង បើធៀបនឹងថ្ងៃម្សិលមិញ។

ក្រសួងធនធានទឹក ដែលបានធ្វើការវាស់ និងព្យាករណ៍កម្ពស់ទឹក នៅស្ថានីយជលសាស្ត្រចំនួន៧ រួមមាន ទន្លេមេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល និងទន្លេសាប-ព្រែកក្ដាម៕

មតិយោបល់