ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅអេមីរ៉ាតអារ៉ាប់រួម

(អាប៊ូ ដាប៊ី)៖ លោក Naftali Bennett បានធ្វើដំណើរទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដែលជាការបំពេញដំណើរ ទស្សនកិច្ចផ្លូវការ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងនាមជានាយករដ្ឋមន្ត្រីអ៉ីស្រាអែល។

ដំណើរទស្សនកិច្ចរបស់លោក Naftali Bennett នៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានលោក Bennett ផ្ទាល់ថាចាត់ទុកថាជាប្រវត្តិសាស្ត្រដែល នាយករដ្ឋមន្ត្រីអ៉ីស្រាអែលម្នាក់បំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់មួយនេះ។ ប៉ុន្តែ អេមីរ៉ាតអារ៉ាប់រួម មិនទាន់បានឆ្លើយតបអ្វីទៅនឹងការអត្ថាធិប្បាយរបស់ លោក Bennett ឡើយ។

លោក Naftali Bennett នឹងត្រូវជួបជាមួយព្រះអង្គម្ចាស់រាជទាយាទ Sheikh Mohammed bin Zayed Al-Nahyan នៅថ្ងៃច័ន្ទនេះដើម្បីពិភាក្សាគ្នាពីការពង្រឹង ទំនាក់ទំនងរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសខាងវិស័យសេដ្ឋកិច្ច និងបញ្ហានៅក្នុងតំបន់។ ប្រទេសទាំង២ បានបង្កើត ទំនាក់ទំនងការទូតកាលពីឆ្នាំ២០២០៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់